ក្រុមហ៊ុន Apple អាចផលិត iPhone 7 មិនចូលទឹក តែមិនធានាជូនអតិថិជនប្រសិនទូរស័ព្ទខូចដោយសារទឹកឡើយ
ក្រុមហ៊ុន Apple អាចផលិត iPhone 7 មិនចូលទឹក តែមិនធានាជូនអតិថិជនប្រសិនទូរស័ព្ទខូចដោយសារទឹកឡើយ
ក្រុមហ៊ុន Apple ពិតជាបានអភិវឌ្ឍ iPhone 7 និង iPhone 7 Plus អមដោយបច្ចេកវិទ្យាទំនើបថ្មីៗ ហើយក្នុងនោះ ក៏មានមុខងារមិនជ្រាបទឹក ផងដែរជាមួយស្តង់ដារកម្រិត IP67។ iPhone 7 ទាំងពីរម៉ូដែលអាចធន់នឹងជម្រៅទឹកបាន ៣,២ហ្វីត រយៈពេល ៣០នាទី។ ទោះបី iPhone ជំនាន់ថ្មីទាំងពីរមានមុខងារមិនជ្រាបទឹក ប៉ុន្តែក្រុមហ៊ុន Apple ហាក់មិនផ្ដោតសំខាន់ខ្លាំងទៅលើការបង្អួតមុខងារ IP67 នេះឡើយ ព្រោះក្រុមហ៊ុនមិនបានប្រកាសធានាជូនអតិថិជន ចំពោះករណី iPhone 7 / iPhone 7 Plus ខូចខាតដោយសារទឹកទេ។
តាមរយៈស្តង់ដារ IP67 នឹងអាចការពារ iPhone 7/ 7 Plus ពីការជ្រាបទឹក តែមានជម្រៅ និងរយៈពេលកំណត់ដូចបញ្ជាក់ខាងលើ។ IP67 ថែមទាំងអាចការពារមិនឱ្យចូលធូលីដីផងដែរ។ ក្រុមហ៊ុនមិនបានបញ្ជាក់ អំពីការធានាទៅលើវត្ថុរាវ ធ្វើឱ្យប៉ះពាល់ដល់សមាសធាតុខាងក្នុង (internal components) របស់ iPhone 7/ 7 Plus ។
មុខងារមិនជ្រាបទឹក នៅលើម៉ូដែល iPhone ថ្មីទាំងពីរ គឺអាចការពារទូរស័ព្ទមិនឱ្យជ្រាបវត្ថុរាវ ដូចធ្លាប់មាននៅលើនាឡិកា Apple Watch។ ប៉ុន្តែសម្រាប់នាឡិកា Smartwatch ពុំត្រូវបានអះអាងពី Apple ថា មិនចូលទឹកទេ (waterproof) តែគឺមិនជ្រាបទឹក (water resistant)។ នេះមានន័យថា សម្រាប់ការប្រើប្រាស់ធម្មតា ដូចជាពាក់នាឡិកាអំឡុងពេលធ្វើលំហាត់ប្រាណ ឬក្រោមតំណក់ទឹក ឬលាងដៃជាដើម ប៉ុន្តែមិនធានាទៅលើការត្រាំក្នុងទឹកនោះឡើយ។
មិនមែនតែក្រុមហ៊ុន Apple មិនអួតអាងលើចំណុចមិនចូលទឹកនេះប៉ុណ្ណោះទេ ប៉ុន្តែស្មាតហ្វូន Galaxy S7 និង S7 edge ដែលមានស្តង់ដារកម្រិត IP68 របស់ Samsung ក៏ដូចគ្នាដែរ ពោលគឺមិនធានាទៅលើការខូចខាតដោយសារចូលទឹកលក្ខណៈត្រាំពិសោធន៍ឡើយ (not covered for water damage)៕
Comments
Post a Comment