​​​តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ ​វិធី​នេះ​អាច​ជួយ​អ្នក​ឱ្យ​​ឈប់​ញៀន​នឹង​ស្មាតហ្វូន​បាន​

​​​តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ ​វិធី​នេះ​អាច​ជួយ​អ្នក​ឱ្យ​​ឈប់​ញៀន​នឹង​ស្មាតហ្វូន​បាន​






អ្នកជំនាញម្នាក់គឺលោក James Hamblin បានឱ្យដឹងតាមវីដេអូមួយនៅលើគេហទំព័រ The Atlantic ដោយចោទជាសំណួរមួយថា ប្រសិនបើសារពាង្គកាយយើងចេះនិយាយ ចំពោះអ្នកដែលតែងតែប្រើស្មាតហ្វូនញឹកញាប់ ច្បាស់ណាស់ថា វានឹងសួរថា ប្រសិនបើខូច អ្នកនឹងគិតយ៉ាងណា?


អ្នកដែលចំណាយពេលឆែកមើលស្មាតហ្វូនញឹកញាប់ ហើយច្បាស់ណាស់ថា បើអ្នកកំណត់ (setting) ប្រើវាដោយជ្រើសរើសពណ៌ប្រផេះវាអាចនឹងបញ្ចប់មិនឱ្យអ្នកញៀនបាន។ លោកបានថ្លែងដូច្នេះថា ៖«នេះជាហេតុផលមួយដែលរាល់ការផ្ដល់ព័ត៌មាន (notification) នៅលើទូរស័ព្ទរបស់អ្នកគឺមានក្រហម។ ក្រហមជាពណ៌ធ្វើឱ្យខួរក្បាលរបស់អ្នករំភើប»


យោងតាម Gallup បានសរសេររៀបរាប់ថា ពណ៌ក្រហមជាពណ៌មានប្រសិទ្ធភាពបំផុតក្នុងការពង្រឹងការផ្ដោតអារម្មណ៍ដើម្បីទទួលបានព័ត៌មានលម្អិត (attention to detail)។ តាមប្រភពដដែល ឱ្យដឹងទៀតថា មនុស្សយើងដែលប្រើ ស្មាតហ្វូន គឺ ៧២%ឆែកមើលទូរស័ព្ទម្ដងក្នុងមួយម៉ោង។


ដូច្នេះចូរសាកល្បងមើល ប្រសិនបើអ្នកចង់បង្កើនផលិតភាពការងារ នៅលើ iPhone របស់អ្នកចូរកំណត់ពណ៌ប្រផេះ គឺចូលទៅកាន់Settings > General > Accessibility > Greyscaleជាការស្រេច៕

Comments