ហេតុផល​តាម​បែប​វិជ្ជាសាស្ត្រ​ទាំង​៤យ៉ាង​ដែល​បញ្ជាក់​​ពី​មូលហេតុ​ ​នាំ​ឲ្យ​​អ្នក​តែង​​​អស់​កម្លាំង​ជា​ប្រចាំ

ហេតុផល​តាម​បែប​វិជ្ជាសាស្ត្រ​ទាំង​៤យ៉ាង​ដែល​បញ្ជាក់​​ពី​មូលហេតុ​ ​នាំ​ឲ្យ​​អ្នក​តែង​​​អស់​កម្លាំង​ជា​ប្រចាំ











 


តើ​អ្នក​មាន​ចម្ងល់​ទេ​នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​ឆាប់​អស់​កម្លាំង​ទោះ​បី​ជា​អ្នក​មិន​បាន​ធ្វើ​អ្វី​ហត់​ណាស់​ណា​ក៏​ដោយ? នេះ​អាច​មាន​ទំនាក់ទំនង​ជាមួយ​បញ្ហា​សុខភាព​របស់​អ្នក​តាម​រយៈ​បញ្ហា​ខាង​ក្រោម៖

១) ក្រពេញ​ទី​រ៉ូ​អ៊ីត​របស់​អ្នក​មាន​បញ្ហា៖​ បើ​សិន​ជា​ក្រពេញ​ទីរ៉ូអ៊ីត​របស់​អ្នក​មាន​បញ្ហា​ដូចជា​ទីរ៉ូអ៊ីត​មិន​ដំណើរ​ការ (hypothyroidism) ហើយ​អាការៈ​នោះ​មាន​ដូច​ជា​អ្នក​ជា​មាន​អារម្មណ៍​ថា ​ស្បែក​របស់​អ្នក​ស្ងួត​ឬ​មាន​បញ្ហា​ទល់​លាមក​ជាច្រើន​។ ក្រពេញ​ទីរ៉ូអ៊ីត​មិន​ដំណើរការ​គឺ​ជា​លក្ខខណ្ឌ​មួយ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​ក្រពេញ​ទីរ៉ូអ៊ីត​របស់​អ្នក​មិន​អាច​ផលិត​គ្រប់គ្រាន់​នូវ​អ័រម៉ូន​សំខាន់​ជាក់​លាក់​មួយ។

២) អ្នក​លើស​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន៖ ពេល​ដែល​អ្នក​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ចរាចរ​ឈាម​របស់​ អ្នក​អាច​ត្រូវ​អន់​ថយ​ដូច្នេះ​កោសិកា​មិន​អាច​ទទួល​បាន​អុកស៊ីសែន​ និង ​សារធាតុ​បំប៉ន​ដែល​ពួកគេ​ត្រូវការ​នោះ​ទេ។ នៅ​ពេល​ណា​ដែល​អ្នក​មាន​ជាតិ​ស្ករ​ខ្ពស់​ដែល​ធ្វើ​ឲ្យ​មាន​ការ​រលាក​រ៉ាំរ៉ៃ​ដល់​សរសៃ​ឈាម​ផង​ដែរ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​អស់​កម្លាំង។

៣) អ្នក​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត៖​ សញ្ញា​របស់​វា​មាន​ដូច​ជា​អ្នក​មាន​អារម្មណ៍​ថា​ពិបាក ​ក្នុង​ការ​គេង​តែ​អ្នក​មិន​ចង់​ក្រោក​ចេញ​ពី​គ្រែ​របស់​ខ្លួន។ អ្នក​មិន​ចង់​ចេញ​ទៅ​ជួប​មនុស្ស​ច្រើន​ទេ​ តែ​អ្នក​ក៏​មិន​ចង់​នៅ​ម្នាក់​ឯង​នោះ​ដែរ​ ដែល​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ធ្វើឲ្យ​អ្នក​ងាយ​ឆាប់​នឿយ​ហត់។

៤) អ្នក​ញាំ​ចំណី​អាហារ​ផ្ដេសផ្ដាស៖ ទោះ​បី​អ្នក​ខំ​ញាំ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ វា​មិន​ប្រាកដ​ថា​អាហារ​ទាំង​អស់​នោះ​អាច​ជួយ​ទ្រទ្រង់​សុខភាព​របស់​អ្នក​បាន​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​តែ​ជ្រើស​រើស​អាហារ​ណា​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​សម្រាប់​សុខភាព​របស់​អ្នក៕

Comments