ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាជនចូលរួមអនុវត្តន៍វិធានការការពារជំងឺ Zika ខណៈជំងឺនេះមិនទាន់រកឃើញនៅកម្ពុជា

ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាជនចូលរួមអនុវត្តន៍វិធានការការពារជំងឺ Zika ខណៈជំងឺនេះមិនទាន់រកឃើញនៅកម្ពុជា



(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល​ បានបញ្ជាក់យ៉ាងច្បាស់ ដល់សាធារណជនទាំងអស់ថា​ បច្ចុប្បន្ននេះ​ នៅកម្ពុជាមិនទាន់រកឃើញ មានករណី ហ្ស៉ីកា​ (ZIKA) នៅឡើយទេ។
លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសសុខាភិបាល​ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលនៃកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១១ ខែកញ្ញានេះថា ក្រសួងសុខាភិបាល សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់​ ចូលរួមអនុវត្តន៍វិធានការ ការពារជំងឺនេះ​ ដែលមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងជំងឺគ្រុនឈាម​ ដែលក្រសួងបានផ្សព្វផ្សាយរួចហើយ។

លោកស្រីបញ្ជាក់ទៀត មន្ទីរពិសោធន៌ជាតិ នៃវិទ្យាស្ថានសុខភាពសាធារណៈ​ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ អាចពិនិត្យរក ជំងឺហ្ស៉ីកានេះបាន។​ ដូច្នេះ​ទាល់តែមានការពិនិត្យឈាម ដោយមន្ទីរពិសោធន៌បានត្រឹមត្រូវសិន​ ទើបអាចធ្វើការសន្និដ្ឋាន ថាជាជំងឺហ្សីកាបាន។​
លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន បានបញ្ជាក់ទៀតថា «បើមានករណីសង្ស័យ​ សុំរាយការណ៍មកក្រសួងសុខាភិបាល ជាបន្ទាន់​តាមលេខ​ ១១៥​ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា​ ឬទៅមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិត លោកអ្នក»។
សូមអានឯកសារសំរាប់ការយល់ដឹង និងការការពារជំងឺ Zika ដូចខាងក្រោម៖

Comments